ខ្សែភាពយន្តល្បី Bird Box របស់ Netflex កំពុង​ក្លាយជា​ Challenge ថ្មីសម្រាប់យុវវ័យ

បន្ទាប់ពីខ្សែភាពយន្តដ៏ល្បីដែលមានចំណងជើងថា Bird Box ទទួលបានជោគជ័យនិងត្រូវបានគេចុចមើលរាប់លានដងក្នុងរយៈពេលដ៏ខ្លី វាបានក្លាយជាប្រធានបទដ៏ពេញនិយមសម្រាប់យុវវ័យដែលនិយមមើលភាពយន្តថ្មីៗ។ រឿងនេះផងដែរគឺជាប្រភេទរឿងបែបភ័យរន្ធត់និងអាថ៍កំបាំង ដែលសម្តែងដោយតារាស្រីទាំងនេះដែលមានទេពកោសល្យមួយរូបឈ្មោះថា Sarah Paulson។ ដែលតម្រូវឱ្យតួអង្គបិទភ្នែកនឹងរត់គេចខ្លួនពីគ្រោះថ្នាក់អំពីសត្វចម្លែកដ៏អាថ៌កំបាំង។ នាង Sarah ចូលរួមដំណើរដ៏គ្រោះថ្នាក់នេះជាមួយនឹងកូន 2 នាក់។

 

មតិមួយចំនួនបាននិយាយថាខ្សែភាពយន្តនេះព្យាយាមក្លាយគោលគំនិតពីខ្សែភាពយន្ត រឿងដែលមានចំណងជើងថា The Quiet Place ដោយគ្រាន់តែមួយត្រូវបិទមាត់រឿងមួយទៀតត្រូវបិទភ្នែក។

 

យ៉ាងណាមិញរឿងភ័យរន្ធត់មួយនេះបានធ្វើឲ្យយុវ័យមានការជ្រួលជ្រើមតាមគ្នាបង្កើតជាឆាលែនថ្មីមួយហៅថា #BirdBoxChallenge ឲ្យពួកគេព្យាយាមបិទភ្នែកដូចតួអង្គក្នុងរឿងហើយធ្វើដំណើរតាមទីសាធារណៈ សុំបែបនេះទោះបីជាពេញនិយមក៏ដោយក៏ប៉ុន្តែវាអាចបង្កនូវគ្រោះថ្នាក់ផ្សេងៗចំពោះអ្នកដែលលេងឆាលែនបែបនេះ រយៈពេលដ៏ខ្លីមានអ្នកបង្ហោះវីដេអូ #BirdBoxChallenge ជាច្រើនតាម Youtube និងបណ្តាញសង្គមផ្សេង។ តើសម្រាប់លោកអ្នកវិញយល់យ៉ាងណាចំពោះការបង្កើតឱ្យមាន Challenge តាមគ្នាបែបនេះ?

Leave a Reply

Your email address will not be published. Required fields are marked *