តែទឹកដោះគោគុជមានជាតិសខ្ពស់ជាងកូកាកូឡា 2 ដង.. ដឹងខ្លួនទៅអ្នកនិយមប្រេនៗ

តែទឹកគោគុជជាភេសជ្ជៈពេញនិយមបំផុតនៅតៃវ៉ាន ចិន និងប្រទេសជាច្រើនទៀតនៅអាស៊ី ដូចជាថៃ និងកម្ពុជាផងដែរ។ ជាមួយនឹងរសជាតិឆ្ងាញ់ជាប់ចិត្តភេសជ្ជៈនេះមានចំណុចគ្រោះថ្នាក់ដែលលោកអ្នកមិនធ្លាប់គិតដល់។ យើងតែងដឹងថាភេសជ្ជៈកំប៉ុងដូចជាកូកាកូឡាមានជាតិសខ្ពស់ ប៉ុន្តែតែគុជជាតិស្ករខ្ពស់ជាងរហូតដល់ទៅពីរដង បើយោងតាមការស្រាវជ្រាវនៅប្រទេសសីង្ហបូរី។

 

បទពិសោធន៍នៃការស្រាវជ្រាវត្រូវបានបង្ហាញដោយស្ថានីយ៍ទូរស្សន៍ Channel NewsAsia និងវិទ្យាស្ថានស្រាវជ្រាវពីអាហារូបត្ថម្ភ Temasek Polytechnic នៅប្រទេសសិង្ហបូរី បានរកឃើញនូវសារជាតិស្ករដែលមាននៅក្នុងភេសជ្ជៈមួយនេះ។

ក្នុងនោះមានសារជាតិស្ករច្រើនជាតិ CocaCola ដល់ទៅពីរដង ដែលបណ្តាលអោយឡើងទម្ងន់ និងបញ្ហាបាត់បង់តុល្យភាពជាតិស្ករនៅក្នុងរាងកាយ។ ទាំងនេះមុនរាប់បញ្ចូល Topping ឬគុជ។

Leave a Reply

Your email address will not be published. Required fields are marked *